ក្រសួងទេសចរណ៍៖ ឥណ្ឌាស្នើឲ្យកម្ពុជាផ្សព្វផ្សាយ ពីខេត្តសៀមរាប និងខេត្តព្រះសីហនុ ឲ្យបានសុះសាយទៅដល់ទេសចររបស់ខ្លួន

FN ៖ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ណាវិន ស្រីវ៉ាស្ដាវ៉ា ឯកអគ្គរដ្ឋទូតចប់អាណត្តិប្រចាំកម្ពុជា នៃសាធារណរដ្ឋឥណ្ឌា បានស្នើឲ្យកម្ពុជាផ្សព្វផ្សាយពីសក្ដានុពល ទេសចរណ៍ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ឲ្យសុះសាយទូលំទូលាយទៅដល់ទេសចរឥណ្ឌាបន្ថែមទៀត។ លោក ណាវិន បានផ្ដល់ជាមតិយោបល់ និងស្នើឲ្យកម្ពុជាធ្វើការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខ្លួន ពិសេសខេត្តសៀមរាប ជាគោលដៅសម្រាប់អាពាណ៍ពិពាណ៍ និងខេត្តព្រះសីហនុ ជាគោលដៅក្រេបចន្ទទឹកឃ្មុំ សម្រាប់ភ្ញៀវទេសចរឥណ្ឌា។ លោកឯកអគ្គរដ្ឋទូតបានបន្តថា នៅពេលចេញដើរកម្សាន្តក្រៅប្រទេសម្ដងៗ ទេសចរឥណ្ឌាពេញនិយមដើរជាក្រុមៗ យ៉ាងហោចពី ២០០នាក់ ទៅ៣០០នាក់ ហើយពួកគេក៏ចូលចិត្តស្នាក់នៅរយៈពេលយូរ និងចាយវាយច្រើន ដែលជាប្រយោជន៍ធំ សម្រាប់ប្រទេស ដែលទទួលភ្ញៀវពីប្រទេសមហាអំណាចមួយនេះ។ មូលហេតុដែលលោក ណវិន ស្នើបែបនេះ ដោយសារប្រជាជនឥណ្ឌាបានស្គាល់ប្រាសាទអង្គវត្តហើយ តែចំពោះកន្លែងផ្សេងទៀត នៅកម្ពុជា ប្រជាជនឥណ្ឌាភាគច្រើន មិនទាន់ស្គាល់នៅឡើយទេ ដែលជាហេតុចាំបាច់តម្រូវឲ្យមានការជំរុញការបង្កើតពិព័រណ៍ ទេសចរណ៍ធំៗបន្ថែមទៀត ប្រាប់ទៅប្រជាជនឥណ្ឌា។ ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងលោករដ្ឋមន្រ្តី ថោង ខុន … Continue reading ក្រសួងទេសចរណ៍៖ ឥណ្ឌាស្នើឲ្យកម្ពុជាផ្សព្វផ្សាយ ពីខេត្តសៀមរាប និងខេត្តព្រះសីហនុ ឲ្យបានសុះសាយទៅដល់ទេសចររបស់ខ្លួន